ទស្សនាបទចម្រៀងផ្លូវការនៃរឿងភាគបុរាណខ្មែរ «នគរមាស»

កម្សាន្ត៖ រឿងភាគបុរាណខ្មែរ «នគរមាស» ដែលជាវណ្ណកម្មថ្មីមួយ កើតឡើងដោយស្នាដៃកូនខ្មែរ ១០០ភាគរយ ជាមួយការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ក្នុងការផលិតអស់រយៈពេលយ៉ាងយូរ ធ្វើយ៉ាងណាឱ្យស្នាដៃមួយនេះមានគុណភាពខ្ពស់ដើម្បីចាក់ផ្សាយជូនទស្សនិកជនទស្សនា នាពេលនេះ នឹងចេញនូវបទចម្រៀងផ្លូវការទី១ នៅល្ងាចនេះ។

 

នេះគឺជាកាដូឆ្នាំថ្មីមួយ ក្នុងចំណោមកម្មវិធីកម្សាន្តល្អៗជាច្រើនពីស្ថានីយទូរទស្សន៍ CTN ដែលបានលាក់ទុកជាយូរ និងត្រៀមជាពិសេស ដើម្បីជូនបងប្អូនអ្នកនិយមគាំទ្រ ទស្សនារឿងភាគខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

 

តើបទចម្រៀងមួយនេះ មានអត្ថន័យបែបណា? តើនរណាជាអ្នកនិពន្ធ? តើនរណាជាអ្នកចម្រៀង? តើបទចម្រៀងមួយនេះ ពីរោះយ៉ាងណា? តើវីដេអូមួយនេះ ពិតជាពិសេសដូចដែលមានរៀបរាប់ពីខាងលើដែរឬទេ? ដូច្នេះ មានតែវិធីមួយគត់ គឺសូមទស្សនិកជនចូលទៅទស្សនាការចេញវីដេអូចម្រៀងផ្លូវការនៃរឿងភាគបុរាណខ្មែរមួយនេះ នាថ្ងៃទី១៤ ខែមេសា ម៉ោង ៦ល្ងាច នៅលើហ្វេសប៊ុកផេក CTN TV Drama ទាំងអស់គ្នា៕

 

អត្ថបទ៖ លីន រតនា