សមុទ្រឫស្យា ខ្សែភាពយន្តភាគថ្មី ដែលទើបតែមកដល់ ធានាប្រិយមិត្តនឹងចូលចិត្ត

ការទន្ទឹងរង់ចាំជាមួយខ្សែភាពយន្តភាគថៃថ្មីដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន នាដើមឆ្នាំ២០២០ នេះស្ថានីយទូរទស្សន៍ CTN បាននាំមកនូវខ្សែភាពយន្តភាគថៃថ្មីដ៏ល្អឯកប្រចាំដើមឆ្នាំ នោះគឺរឿង “សមុទ្រឫស្យា”។


សមុទ្រដ៏ធំធេងគឺជាកន្លែងលម្ហែកាយដ៏ល្អមួយសម្រាប់មនុស្សគ្រប់ជាន់ថ្នាក់ទាំងអស់ ហើយវាអាចគួចយកអារម្មណ៍របស់អ្នកទាំងអស់គ្នាឲ្យរសាត់អណ្ដែតដោយសារមនោសញ្ចេតនានៃសម្លេងទឹករលកថែមទៀតផង។ ចុះចំណែកឯខ្សែភាពយន្តមួយនេះវិញ តើសមុទ្រនេះហេតុអ្វីបានប្រែក្លាយទៅជា សមុទ្រឫស្យា ទៅវិញ?

នៅក្នុងសាច់រឿងនេះវានឹងអាចបកស្រាយជូនទស្សនិកជនទាំងអស់គ្នាតាមរយៈឈុតឆាកដែលលាយឡំជាមួយនឹង ភាពសាហាវឃោរឃៅនៃគំនុំសងសឹក ភាពច្រណែនឈ្នានីស និងស្នេហាព្រាត់ប្រាស់។ រឿងរ៉ាវទាំងនេះនឹងមាននៅក្នុងខ្សែភាពយន្តភាគដ៏ល្បី នោះគឺរឿង “សមុទ្រឫស្យា”។

តើខ្សែភាពយន្តនេះអាចបម្រើអារម្មណ៍ទស្សនិកជនឲ្យឈ្លក់វង្វេងបានដែរឬ យ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង១២ត្រង់ និងម៉ោង ៩យប់៕