ផ្ទះក្លាហាន៩

តោះៗមកមើល official trailer របស់កម្មវិធី “ផ្ទះក្លាហាន៩” ទាំងអស់គ្នា!

«ផ្ទះក្លាហាន9» គឺជាកម្មវិធីទូរទស្សន៍មានទាំងការកម្សាន្ត សាច់រឿងពិត និងរឿងកំប្លែងរួមបញ្ចូលគ្នា ដែលបង្កើតឡើងដើម្បីជួយគាំទ្រយុវជនខ្មែរឲ្យបង្កើនជីវភាពរស់នៅរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការធ្វើឲ្យអ្នកទស្សនាគិត សើច និងរៀនពីគន្លឹះផ្សេងៗពីកម្មវីធី។ វាជារឿងរាវរបស់យុវជន៣នាក់ដែលរស់នៅក្រោមដំបូលផ្ទះតែមួយ​ជាមួយនឹងវិញ្ញាណដែលជាជំនាងថែរក្សាផ្ទះ។

ភាគទាំង១០ របស់កម្មវិធីថ្មីនេះ នឹងមានចាក់បញ្ចាំងចាប់ពី ថ្ងៃទី៩មករាឆ្នាំ២០២០នេះតទៅ នៅលើទូរទស្សន៍ MYTV នៅថ្ងៃព្រហស្បតិ៍ ម៉ោង7យប់ កញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃសុក្រ ម៉ោង៧យប់ និងទូរទស្សន៍ CNC នៅថ្ងៃសៅរ៍ ម៉ោងយប់១១ព្រឹក និងមានផ្សាយឡើងវិញនៅទូរទស្សន៍ MYTV ថ្ងៃអាទិត្យ ម៉ោង៤:៣០ រសៀល នៅទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ម៉ោង៨យប់ និងទូរទស្សន៍ CNC នៅថ្ងៃសៅរ៍ ម៉ោងយប់៨:៣០យប់ផងដែរ ។ សម្រាប់អ្នកខកខានទស្សនាក៏អាចរកមើលនៅលើគេហទំព័រហ្វេសប៊ុក​និង YouTube របស់ក្លាហាន9ផងដែរ។