ប្រិយមិត្ត នឹងបានជួបព្រះនាងតូចនរោត្តម ជេនណា សាជាថ្មីជាមួយរឿង “នគរមាស” នៅក្នុងពេលឆាប់ៗនេះ

កម្សាន្ត៖ វិលមកវិញសាជាថ្មីហើយ ទស្សនិកជននឹងបានជួបព្រះនាងតូចនរោត្តម ជេនណា ក្នុងរឿងភាគបុរាណខ្មែររបស់ស្ថានីយទូរទស្សន៍ CTN គឺរឿង “នគរមាស” ដែលជារឿងភាគបុរាណខ្មែរមួយដ៏ល្អឯក ដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ទស្សនិកជនដែលពេញចិត្តស្រឡាញ់ហើយគាំទ្ររាល់ការសម្តែងរបស់ព្រះនាងតូចនរោត្តម ជេនណា ពេលនេះទ្រង់បានវិលត្រឡប់មកម្តងទៀតហើយ ជាមួយរឿងភាគបុរាណខ្មែរថ្មីរបស់ស្ថាយនីយទូរទស្សន៍ CTN ជឿថាទស្សនិកជនពិតជាជក់ចិត្តទៀតហើយ។ ក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” ក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗ តារាសម្តែងពន្លកថ្មី ចូលរួមសម្តែងផងដែរ។

កុំភ្លេចរង់ចាំទស្សនារឿងភាគបុរាណខ្មែរ “នគរមាស” ដែលនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕